ប៉ងជិះ Rang Rover ឥឡូវ សោភា ទេពី បែរជាទទួលកាដូឡានFord ថ្មីសន្លាង

ប៉ងជិះ Rang Rover ឥឡូវ សោភា ទេពី បែរជាទទួលកាដូឡានFord ថ្មីសន្លាង

 តារាចម្រៀង សោភា ទេពី ទទួលបានកាដូពិសេសពីប៉ា និងម៉ាក់នៅថ្ងៃទី១៦ ខែឧសភា។ នោះ គឺឡានFord សេរីទំនើបមួយគ្រឿង ខណៈដែលតារាស្រីរូបនេះស្រឡាញ់ឡានRange Rover ហើយចិញ្ចឹមចិត្ដថានឹងទិញវាឲ្យបានជិះក្នុងថ្ងៃណាមួយ។




នៅមុននេះបន្ដិចកញ្ញា សោភា ទេពី បានបង្ហោះវីដេអូរបស់ខ្លួនទទួលបាច់ផ្កា និងឡានពីប៉ានៅឃ្លាំងលក់រថយន្ដ អឹម អូតូ។ ប៉ារបស់ទេពី បញ្ជាក់ថា ឡាននេះត្រូវបានទិញដោយប្រើលុយសុទ្ធ ហើយវាជាកម្លាំងញើសឈាមរបស់រកស៊ីរបស់ប៉ា និងម៉ាក់ ដើម្បីលើកទឹកចិត្ដកូនឲ្យខិតខំធ្វើការងារបន្ថែមទៀត។


គិតត្រឹមម៉ោង៤ រសៀលថ្ងៃទី១៦ ខែឧសភា Sabay មិនទាន់អាចសុំការអត្ថាធិប្បាយបន្ថែមពីកញ្ញា សោភា ទេពី បាននៅឡើយទេ។ ប៉ុន្ដែតាមរយៈវីដេអូដែលនាងបង្ហោះនៅមុននេះ គឺកញ្ញាពេញចិត្ដនឹងកាដូនេះខ្លាំងណាស់ ដ្បិតថាកន្លងទៅកញ្ញាមានបំណង ថាសន្សំលុយទិញឡានម៉ាកRange Rover សេរីទំនើប១គ្រឿងដើម្បីជិះដោយខ្លួនឯង បន្ថែមលើរថយន្ដlexus ដែលកញ្ញាកំពុងជិះសព្វថ្ងៃ។ តែថ្ងៃនេះ ស្រាប់តែលេចឡានFORD សម្រាប់នាងទៅវិញ៕








0 Response to "ប៉ងជិះ Rang Rover ឥឡូវ សោភា ទេពី បែរជាទទួលកាដូឡានFord ថ្មីសន្លាង"

Post a Comment

Iklan Atas Artikel

Iklan Tengah Artikel 1

Iklan Tengah Artikel 2

Iklan Bawah Artikel